Friday, September 28, 2012

បង្កើន​ល្បឿន​ក្នុង​ windows 7

នាពេល​បច្ចុប្បន្ន​នេះ កុំព្យូទ័រ​គឺជា​ឧបករណ៍​ជំនួយ​យ៉ាង​សំខាន់​សម្រាប់​ការងារ​ជាច្រើន​ជាពិសេស​ ការងារ​ការិយាល័យ ប៉ុន្តែ​នៅ​ពេល​ខ្លះ​ភាព​យឺតយ៉ាវ​នៃ​ដំណើរការ​របស់​ម៉ាស៊ីន​កុំព្យូទ័រ​ធ្វើ ​ឱ្យ​ខាត​ពេល​វេលា និង​ធ្វើ​ឱ្យ​យើង​ធុញទ្រាន់​ក្នុង​ការ​រង់ចាំ ។
ខាង​ក្រោម​នេះ​គឺជា​វិធី​សាស្ត្រ​មួយ​ចំនួន​ដែល​អាច​ជួយ​លោកអ្នក​ក្នុង​ការ​ បង្កើន​ល្បឿន​របស់​ម៉ាស៊ីន​កុំព្យូទ័រ​ដែល​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ ប្រតិបត្តិការ windows 7 ។

១. ចុច Mouse ស្ដាំ​លើរួប Computer នៅ​លើ Desktop​ ហើយ​ជ្រើស​​យក​ Properties (ឬ​ចុច WIN + Pause/Break)។ បន្ទាប់​មក​ចុច​ទៅ​លើ​ Advanced system settings ដែល​នៅ​​ផ្នែក​​ខាង​​ឆ្វេង​ដៃ​ (ឬក៏អាច​បើក​ដោយ​ចុច sysdm.cpl ក្នុង RUN​​) ហើយ​ចុច​ទៅ​​លើ​ប៊ូតុង Settings​ ក្នុង​ផ្នែក Performance ។
 ពេល​នោះ​វា​នឹង​ចេញ​ផ្ទាំង​ថ្មី​មួយ​ទៀត ហើយ​នៅ​ក្នុង​ផ្ទាំង​​នោះ​ សូម​ចុច​យក​ Visual Effects រួច​ដោះ​សញ្ញា (√) ​ចេញ​ទាំង​អស់​ទុក​តែ​មូយ​​​ចំនួន​ខាង​​ក្រោម ​៖
  • Enable Aero Peek
  • Enable desktop composition
  • Enable transparent glass
  • Show thumbnails instead of icons
  • Show window contents while dragging
  • Smooth edges of screen fonts
  • Use drop shadows for icon labels on the desktop
  • Use visual styles on windows and buttons 


២. បើក Windows Explorer ហើយ​ចូល​ទៅ​ក្នុង ​"Organize យក Folder and Search Options"​ហើយ​ចុច​លើ​ "View" បន្ទាប់​មក​ធ្វើការ​ដោះ​សញ្ញា (√) ចេញ​ដូច​ខាង​ក្រោម ៖

  • Display file size information in folder tips
  • Hide extensions for known file types
  • Show encrypted or compressed NTFS files in color
  • Show pop-up description for folder and desktop items


៣. វាយ msconfig ចូល​ទៅ​ក្នុង RUN ឬ​ប៊ូតុង Start កន្លែង​ Search programs and files រូច​ចុច Enter ។ ចូល​ទៅ​ក្នុ​ង​ Startup ហើយ​ដោះ​សញ្ញា ​(√) ដែល​មិន​សំខាន់​ចេញ​ដែល​អ្នក​គិត​ថា​មិន​ចង់​អោយ​ចាប់​ផ្ដើម​នៅ​ពេល​បើក​ កុំព្យួទ័រ ។

No comments: