Sunday, August 19, 2012

របៀបបិទ Partition នៅក្នុង Windows

សព្វ​ថ្ងៃ​នេះ ដោយ​បច្ចេកវិទ្យា​មានការ​ជឿន​លឿន​ការ​បង្កើត​កម្មវិធី​ការពារ​ទៅ​លើ​ Partition ឬ​ហៅ​ថា Drive មាន​ច្រើន​កម្ម​វិធី ។ ក៏ប៉ុន្តែ​ នៅ​ក្នុង​​ពេល​នេះ​យើង​សូម​លើក​យក​ការ​បិទ Partition ដោយ​ប្រើ​តាម​កម្ម​វិធី  Registry Editor ដែល​ជា​កម្ម​វិធី​របស់​ windows ស្រាប់​ ។
ជំ​ហាន​ទី១
ចូល Run វា​យពាក្យ regedit រូចចុច OK ។ ពេល​នោះ​វា​នឹង​ចេញ​ផ្ទាំង Registry Editor ។

ជំ​ហាន​ទី២
ចូល​ទៅ​កាន់ HKEY_LOCAL_MACHINE SOFTWAREMicrosoftWindowsCurrentVersionPoliciesExplorer ។

ជំហានទី៣
ចុច Mouse ស្ដាំ​ទៅ​លើ Explorer យក​ពាក្យ New ហើយ​យក​ពាក្យ DWORD(32-bit) Value ។


ជំហានទី៤
ចុច Mouse ស្ដាំលើ File ដែល​យើង​បាន​បង្កើត​​ដោយ​យក​ពាក្យ Rename ហើយ​សរសេរ​ពាក្យ NoViewOnDrive ។


ជំហានទី៥
ចុច Mouse ស្ដាំលើ File ដែល​យើង​បាន​បង្កើត​​ដោយ​យក​ពាក្យ​ Modify… បន្ទាប់​មក​ធ្វើ​ការ​ប្ដូរ Value data: សរសេរ​លេខ​របស់ Partition ដូចជាប្រសិន​បើ​យើង​ចង់បិទ Partition C ដាក់​លេខ៤ ចង់​បិទ Partition C និង D ដាក់​លេខ៨ ចង់បិទ Partition C និង E ដាក់​លេខ១៦ ហើយ​ចង់​បិទ Partition D និង E ដាក់​លេខ១៨ បន្ទាប់​មក​រូច​ចុច OK ។


ក្រោយ​ពី​បាន​ធ្វើ​វា​រួច​រាល់​ហើយ សូម​​បិទ ហើយ​​បើ​កុំព្យួទ័រ​ឡើង​វិញ (Restart) ៕




No comments: