Monday, November 12, 2012

របៀប​​លុប​ព័ត៌មាន History ដែល​ធ្លាប់​ស្វែងរក​កន្លង​មក

 នៅក្នុង ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 7 វា​នឹង​រក្សា​ទុក​រាល់​ព័ត៌មាន​ថ្មី​​​ដែល​​​ធ្លាប់​ត្រូវ​បាន​ស្វែងរក​ដោយ​ អ្នក​ប្រើប្រាស់​ទាំងអស់ ។ នៅពេល​ខ្លះ មាន​មនុស្ស​មួយ​ចំនួន​ប្រហែល​ជា​មាន​អារម្មណ៍​ធុញទ្រាន់​ដោយ​មិន​ចង់​ឱ្យ​ អ្នក​ដទៃ​ដឹង​ថា​ខ្លួន​ទើប​​​បាន​ស្វែងរក​អ្វី​ពី​មុន​មក​​ទេ ។
ដូច្នេះ ប្រសិន​បើ​លោកអ្នក​ចង់​ដោះស្រាយ​បញ្ហា​បែប​នេះ ខ្ញុំ​សូម​ណែនាំ​គន្លឹះ​ពិសេស​មួយ​ដែល​​អាច​​ជួយ​លោកអ្នក​បិទ​មុខងារ​ បង្ហាញ History ដែល​ជា​ព័ត៌មាន​អំពី​ការ​ស្វែងរក​កន្លង​មក ។


របៀប​បិទ​មុខងារ ៖

១. សូម​បើក​ផ្ទាំង​ Local Group Policy Editor ដោយ​វាយ gpedit.msc នៅក្នុង​ប្រអប់​ស្វែងរក​នៅក្នុង Start Menu ។


២. សូម​ចូល​ទៅកាន់ User Configuration > Administrative Templates > Windows Components > Windows Explorer ។


៣. ចុច​ពីរ​ដង​ទៅលើ Turn off display of recent search entries in the Windows Explorer search box ហើយ​ជ្រើស​រើស​យក Enable រូច​ចុច OK ដើម្បី​បញ្ចប់ ។

 ដើម្បី​អាច​ដឹង​នូវ​​លទ្ធផល​នេះ​ លោកអ្នក​អាច​ចូល​ទៅកាន់​ផ្ទាំង Windows Explorer ហើយ​សាកល្បង​វាយ​ពាក្យ​ដែល​លោកអ្នក​ចង់​ស្វែងរក ។ ពេល​នោះ វា​នឹង​លែង​មាន​បង្ហាញ​ព័ត៌មាន​ពី​មុន​តទៅ​ទៀត​ហើយ ៕




No comments: