Saturday, June 30, 2012

របៀបលាក់ ICON របស់ windows នៅ​លើ Desktop

ការលាក់ ICON នៅ​លើ​ windows អាច​និយាយ​បាន​ថា​ជា​បច្ចេកទេល​មួយ​ដែល​យើង​មិន​ចង់​អោយ​នរណា​ម្នាក់​ដឹង​ថា ​យើង​​បាន​​ទុក​​អ្វី​នៅ​លើ Desktop ។ នេះ​គឺជា​របៀប​​មួយ​នៃ​ការលាក់ ICON នៅ​លើ​ windows ដោយ​យើង​​ប្រើ​តាម​កម្ម​វិធី Registry Editor ដែល​ជា​កម្ម​វិធី​របស់​ windows ​ស្រាប់​ ។
ជំ​ហាន​ទី១ ៖ ចូល Run វា​យពាក្យ regedit រូច  ចុច OK ហើយ​ពេល​នោះ​វា​នឹង​ចេញ​ផ្ទាំង Registry Editor​ មួយ។


ជំ​ហាន​ទី២ ៖ ចូល​ទៅ​កាន់ HKEY_LOCAL_MACHINE SOFTWAREMicrosoftWindowsCurrentVersionPoliciesExplorer ។
ជំហានទី៣ចុច Mouse ស្ដាំ​ទៅ​លើ Explorer ចូល​ទៅ​កាន់ New យក​ពាក្យ DWORD(32-bit) Value ។




ជំហានទី៤ ៖ ចុច Mouse ស្ដាំលើ File ដែល​យើង​បាន​បង្កើត​​ដោយ​យក​ពាក្យ Rename ហើយ​សរសេរ​ពាក្យ NoDesktop ។
ជំហានទី៥ ៖ ចុច Mouse ស្ដាំលើ File ដែល​យើង​បាន​បង្កើត​យក​ពាក្យ​ Modify… បន្ទាប់​មក​ធ្វើ​ការ​ប្ដូរ Value data: សរសេរ​លេខ​ 1  រូច​ចុច OK បន្ទាប់​មក​ធ្វើ​ការ Restart កុំព្យួទ័រ ។
ម្យ៉ាងវិញទៀត អ្នកអាចសរសេរ​ Script ដូច​ខាង​ក្រោម​ដោយ​ចូល​ទៅ​ក្នុង Notepad រួច Save វាជា NoDesktop.reg ។ បន្ទាប់មក​ធ្វើការ RUN Script នោះរួចហើយ​ធ្វើ​ការ Restart កុំព្យួទ័រ ។


ចំណាំ .reg ជា extensions របស់ file ៕

No comments: