Saturday, June 30, 2012

របៀបប្តូរផ្ទាំង Shutdown Windows

ការ​ប្តូរ​ផ្ទាំង ​Shutdown Windows មិន​មែន​ជា​បច្ចេក​វិទ្យា​ថ្មី​នោះ​ទេ​ ប៉ុន្តែវា​គ្រាន់​តែ​ជា​ការ​ផ្លាស់ប្តូរ​របៀប​បិទកុំព្យួទ័រ​តែ​ប៉ុណ្ណោះ ។ ​ខាង​ក្រោម​នេះ​ យើង​នឹង​លើក​យក​ពី​របៀ​ប​កែប្រែ​ផ្ទាំង Shutdown Windows មកធ្វើការ​បង្ហាញ ។
ចូលទៅ​កាន់​ RUN វាយពាក្យ gpedit.msc រួច​ចុច OK ។ ពេល​នោះ​វា​នឹង​ចេញផ្ទាំង Local Group Policy Editor មួយ​ ។

បន្ទាប់​មក​ចូល​ទៅ​កាន់ Computer Configuration យក Administrator Templates ហើយ​ចូល​ទៅ System ផ្នែក​ខាង​ស្តាំ​​​​យក​ពាក្យ​ Display Shutdown Event Tracker ដោយ​ធ្វើការចុច​ពីរដង​ទៅ​លើ​វា ។ ​

 

វា​នឹង​ចេញ​ផ្ទាំង​មួយ បន្ទាប់​​មក​យើង​ចុច​យក​ពាក្យ Enabled រួច​ចុច​ប៊ូតុង OK ។ នៅ​ពេល​នោះ​ធ្វើ​ការ​សាកល្បង​បិទ​កុំ​ព្យួទ័រ​ ហើយ​អ្នក​នឹង​ឃើញ​ផ្ទាំង Shutdown Windows ខុស​ប្លែក​ពី​មុន

No comments: