ជាទូទៅគ្រប់ browsers
ទាំងអស់តែងមាន Bookmarks tool សម្រាប់កត់ត្រារាល់អាសយដ្ឋាន websites
ដែលអ្នកប្រើប្រាស់យល់ថា website នោះសំខាន់ ឬក៏បើកញឹកញាប់ ។
ដោយសារហេតុនេះហើយទើបមានអ្នកខ្លះសួរថាតើមានវិធីណាដែលអាចចម្លង bookmarks
ពីម៉ាស៊ីនមួយទៅកាន់ម៉ាស៊ីនមួយទៀតបាន ឬក៏ខ្ញុំអាចរក្សាទុក bookmarks
ដោយវិធីណា ដើម្បីកុំឱ្យបាត់បង់ក្នុងពេលណាដែលមានការជួសជុលម៉ាស៊ីន
ឬក៏ពេលដែល uninstall browser ?
យើងអាចឆ្លើយបានដោយងាយថាមានគឺ គ្រាន់តែ Export bookmarks ជា HTML file រួច Import bookmarks ទៅកាន់ browser នៃម៉ាស៊ីនដទៃទៀតវាជាការស្រេច ។
ប៉ុន្តែ វិធីខាងលើចាំបាច់ត្រូវថតចម្លង bookmarks.html ពីម៉ាស៊ីនដែលបាន Export ទៅកាន់ម៉ាស៊ីនមួយទៀតដែលត្រូវ Import ម៉្យាងវីធីនេះនឹងមានគុណវិបត្តិដូចខាងក្រោម៖
- រាល់ bookmarks នឹងអាចបាត់បង់នៅពេលដែលអ្នក uninstall browser បើសិនជា bookmarks.html ត្រូវបានលប់បាត់
- រាល់ការ bookmarks អ្នកត្រូវតែ Export ទៅកាន់ bookmarks.html file
- មានការយឺតយ៉ាវក្នុងការចែករំលែក bookmarks ពីម៉ាស៊ីនមួយទៅម៉ាស៊ីនមួយទៀត
ផ្ទុយទៅវិញ សម្រាប់ Xmarks Add-ons នឹងដោះស្រាយនូវបញ្ហាទាំងអស់នេះជាមួយគ្រប់ browsers ដូចជា Internet Explorer, Mozilla Firefox, Safari (បានតែ Mac ប៉ុណ្ណោះ) និង Google Chrome ។

គឺគ្រាន់តែដំឡើង Xmarks Add-ons សម្រាប់គ្រប់ម៉ាស៊ីនដែលអ្នកចង់ចែករំលែក bookmarks ទៅតាមប្រភេទ browser
ដែលអ្នកបានប្រើតែប៉ុណ្ណោះវានឹងជួយអ្នកក្នុងការថែររក្សា bookmarks យ៉ាងមានប្រសិទ្ធិភាពបំផុតពីការបាត់បង់ជាពិសេស Xmarks នឹងអាចមានលទ្ធភាព synchronize bookmarks របស់អ្នកឆ្លងពីប្រភេទ browser មួយទៅកាន់ browser ប្រភេទមួយផ្សេងទៀតបានផងដែរឧទាហរណ៍ពី Internet Explorer ទៅកាន់ Firefox ដែលបច្ចុប្បន្ននេះអាចធ្វើបានជាមួយនឹង Internet Explorer, Mozilla Firefox, Safari (Mac OS) , និង Google Chrome ។
ការដំឡើង Xmarks Add-ons ជាមួយ Mozilla Firefox
បើកកម្មវិធី Mozilla ចូល Bookmarks menu យក Get Bookmark Add-ons សូមមើលរូប X01

បន្ទាប់មកយើងនឹងបានដូចរូប X02

ចុចលើ Add to Firefox (សម្រាប់ IE ឬ Safari សូមស្វែងរក file setup ដែលមានក្នុង CD ប្រចាំលេខនេះ) រួចចុចលើ Install Now នៅពេល install ចប់តំរួវឱ្យ restart browser សូមចុចលើពាក្យ Restart Firefox

បន្ទាប់មកយើងឃើញដូចរូប X06 បង្ហាញនៅលើផ្ទៃនៃ web browser សូមចុចក្នុងផ្ទៃនៃរូបនោះ

យើងនឹងបាន ផ្ទាំង Thank you for installing Xmarks! សូមចុច Next បន្ទាប់មកតម្រូវឱ្យមានការបង្កើត Account (ឥតមានគិតថ្លៃ) ត្រូវចុចលើ No: Create an account for me រួចចុច Next ដូចរូប X07

សូមបំពេញព័ត៌មានដែលទាក់ទងនឹងការបង្កើត account ដូចខាងក្រោម រួចចុច Next នឹងបានឃើញផ្ទាំង successful រួចចុច Next

បន្ទាប់មកតម្រូវឱ្យមានការ login ដូចរូប X09

យើងនឹងបាន ផ្ទាំង Secure Password Sync អ្នកអាចយក Yes ឬ No អាស្រ័យថាតើអ្នកចង់ save password នៃ website ដែលបាន bookmarks ឬក៏អត់ ។ បន្តរពីនេះដោយការចុច Next Next Next បន្ទាប់មកវានឹង copy bookmarks ដែលមានក្នុង browser ទៅកាន់ server របស់ Xmarks រួចចុច Finish
ការរក្សាទុក និង ទាញ bookmarks ជាមួយនឹង Xmarks
នៅជ្រុងខាងស្ដាំក្រោមបំផុតនៃ browser អ្នកនឹងបានឃើញដូចរូប X10

បន្ទាប់ចុច ទៅលើ យើងនឹងបានដូចរូប X11 ចូរបញ្ចូល username និង password រួចចុចទៅលើ Synchronize Now ពេលនោះ Xmarks នឹងទាញ bookmarks របស់អ្នកដែលរក្សាទុកក្នុង Xmarks server មកកាន់ browser ហើយ Xmarks ក៏ធ្វើការ upload bookmarks ថ្មីពី browser ទៅកាន់ server វិញផងដែរ ។

បញ្ជាក់ៈ រាល់ពេលដែលអ្នកបាន bookmarks ថ្មី Xmarks នឹង synchronize ទៅកាន់ server ដោយស្វ័យប្រវត្តិ
ឥឡូវនេះអ្នកអាច share bookmarks ពីគ្នាទៅវិញទៅមកបានដោយងាយ និង មិនព្រួយក្នុងការបាត់បង់នូវ address websites សំខាន់ៗដែលអ្នកបានរក្សាទុក ។
** អត្ថបទនេះដកស្រង់ពីទស្សនាវដ្ដីអាន លេខ ១៦ សម្រាប់ខែកក្កដា ឆ្នាំ២០១០ ។

No comments:
Post a Comment