Friday, February 24, 2012

iPad 3 នឹង​មាន​កំរាស់​ស្តើង ហើយ​ស្រាល​ជាង iPad 2

ថ្មីៗនេះ មានរបាយការណ៍​ព័ត៌មាន​ទាក់ទង​នឹង​ឧបករណ៍ iPad 3 ដែល​ត្រូវ​បាន​បង្ហើប​ប្រាប់ ដោយ​ក្រុមហ៊ុន​ផលិត​ផ្នែកខ្លះ​នៃឧបករណ៍ iPad 3 ក្នុង​ប្រទេស​តៃវ៉ាន់។ ប្រភព​ព័ត៌មាន​នោះ​​បាន​អះ​អាងថា ឧបករណ៍ iPad 3 របស់​ក្រុមហ៊ុន​ Apple នឹង​ត្រូវ​បាន​ប្រើ​ប្រាស់​ថ្មប្រភេទ​ថ្មី ដែល​​ស្តើង​ជាងមុន និង​ស្រាល​ជាង​មុន។ មិនតែ​ប៉ុណ្ណោះ វាថែម​ទាំង​ធ្វើឲ្យអ្នក​ប្រើប្រាស់​ឧ​​បករណ៍ iPad 3 បាន​យូរ​ជាងមុន​ថែមទៀត​ផង។ ប៉ុន្តែការ​អភិវឌ្ឍន៍ថី្ម ដើម្បី​បំពេញ​តំរូវការ​លើគុណ​សម្បតិ្ត​ទាំងអស់​នោះ នឹង​ធ្វើឲ្យតម្លៃ​របស់​ឧបករណ៍ iPad 3 ថ្លៃជាង​ឧបករណ៍ iPad 2 ក្នុងពេល​បច្ចុប្បន្ននេះពី​ 20 ទៅ 30 %។
គេហទំព័រ Taiwan Economic Times បាន​រាយការណ៍​ថា ក្រុមហ៊ុន 2 ក្នុង​ប្រទេស​​​​​​​​​ ​តៃវ៉ាន់ ដែលទទួល​បាន​កិច្ចសន្យា​ជួល​ឲ្យផលិត​ថ្ម​សំរាប់ប្រើប្រាស់​លើឧបករណ៍ iPad 3 បាន​ទៅលើ​​ក្រុមហ៊ុន Simplo Technology Co., និង DynaPack International Technology Corp.។ ថ្ម​ប្រភេទថ្មី​នេះ នឹង​មាន​លក្ខណៈស្តង់ដា​តាមមាត្រ​ដ្ឋាន CTIA IEF 1625 ទាំង​ផ្នែក​គុណភាព និង​សុវត្ថិភាព​ដោយក្រុមហ៊ុន​ទាំង 2 ខាង​លើនេះ ឆ្លងកាត់​ការសាក​ល្បង​បានសំរេច។ ថ្មប្រភេទ​ថ្មី ដែល​ក្រុមហ៊ុន​ទាំង 2 ផលិត នឹងចាប់​ផ្តើមបញ្ជូន​ឲ្យរោងចក្រ​ផ្គុំឧបករណ៍​តាំងពីត្រីមាសទី 4 ក្នុងឆ្នាំ​នេះតទៅ ដែលនឹង​ធ្វើឲ្យ​ឧបករណ៍ iPad 3 ឈានចូល​ទៅដល់​គំរោង​ផលិត​ជាច្រើន ដើម្បីឲ្យ​ទាន់ដាក់​​​​​លក់​ក្នុងត្រីមាស​ដំបូង​ក្នុង​ឆ្នាំ 2012 ខាងមុខនេះ។ ថ្វីត្បិត​មិនទាន់​មាន​ទិន្នន័យ​ផ្សេងៗ លេច​ចេញ​មកពី​ក្រុមហ៊ុន Apple ក៏ដោយ​តែគុណ​សម្បតិ្ត ដែល​ត្រូវ​បានប​ង្ហើបឡើង​ទាំងអស់នេះ ហាក់ដូចជាមាន​ភាពច្បាស់លាស់​គួរសម។ សរុបជារួមទៅ ឧបករណ៍ iPad 3 នឹងមាន​គុណសម្បតិ្ត​លេចធ្លោជាង​ឧបករណ៍ iPad 2 ចំនួន 2 ចំណុចគឺៈ អេក្រង់ Retina Display រួមជា​មួយថ្ម​ទំងន់ស្រាល ​​ និង​ប្រើប្រាស់​បានរយៈពេល​យូរជាង​មុន៕ ប្រភពព័ត៌មានៈ www.phonearena.com

No comments: