ជាដំបូងត្រូវបង្កើត Shortcut មួយ ដោយចុច mouse ខាងស្ដាំនៅលើកន្លែងទំនេរនៃ Desktop ហើយយក New => Shortcut

បន្ទាប់មកសូមវាយអក្សរ %windir%\system32\rundll32.exe advapi32.dll,ProcessIdleTasks
ចូលទៅក្នុងប្រអប់ Type the location of the item ហើយចុច Next

បន្ទាប់មកសូមឲ្យឈ្មោះវាថា Clear Memory និងចុងបញ្ចប់ ចុច Finish

នៅពេលនេះលោកអ្នកអាចសម្អាត Memory របស់លោកអ្នកនៅពេលដែលកុំព្យូទ័រដំណើរការយឺតដោយគ្រាន់តែចុចលើ Shortcut នេះជាការស្រេច ។
បញ្ជាក់៖
វិធីនេះមានប្រសិទ្ធិភាពប្រសិនបើលោកអ្នកប្រើកុំព្យូទ័ររបស់ពេលច្រើនម៉ោង ហើយមានអារម្មណ៍ថាកុំព្យូទ័រមានសភាពយឺតជាងធម្មតា ។
*** អត្ថបទនេះដកស្រង់ពីទស្សនាវដ្ដីអាន លេខ៣០ សម្រាប់ខែកញ្ញា ឆ្នាំ២០១១ ។
No comments:
Post a Comment